មើលសឹងតែមិនស្គាល់​ តារាស្រី Seulgi បាន​ស្លាកពាក់​ខោអាវ​ជំនាន់ឆ្នាំ៩០ ពិត​ជាស្រស់ស្អាត​ខ្លាំងណាស់​

កូរ៉េខាងត្បូង ៖ កញ្ញា Seulgi គឺជាតារាចម្រៀង Kpop ស្រីម្នាក់ ដែលនិយមចូលចិត្តស្ទាយ៍សម្លៀកបំពាក់ បែបរលុងៗនិងងាយស្រួយៗសម្រាប់ខ្លួនឯងជានិច្ច ប៉ុន្តមិនថាយ៉ាងណារាល់ម៉ូតសម្លៀកបំពាក់ដែលនាងបានស្លៀក គឺសុទ្ធសឹងតែមានការចាប់អារម្មណ៍ខ្លាំងមិនធម្មតាឡើយ​ ពីសំណាក់ប្រិយមិត្តទស្សនិកជន។

ក្នុងនោះSeulgi នាងបានស្លៀកនូវរ៉ូបរលុងខ្លីពណ៌ខ្មៅពីខាងក្នុង ជាមួយនឹងអាវធំពណ៌គគីរនៅខាងក្រៅ និងមានកាបូបយូរដៃម៉ាក Louis Vuitton ព្រមទាំងពាក់វ៉ែនតាបែប Cute Cute ផងដែរ ដែលស្ទាយ៍មួយនេះរបស់ Seulgi ធ្វើប្រិយមិត្តគាំទ្រចាស់ៗ នឹកឃើញដល់ស្ទាយ៍តុបតែងខ្លួនយ៉ាងទាន់សម័យកាលពីជំនាន់ឆ្នាំ ៩០តែម្តងផងដែរ។

មិនតែប៉ុណ្ណោះ ការតុបតែងខ្លួនបែបនេះរបស់Seulgi ធ្វើឲ្យនាងទទួលបានការកោតសរសើរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ និងបូករួមទាំងការផាត់មុខស្តើងៗបែបធម្មជាតិរបស់នាងថែមទៀតនោះ ធ្វើឲ្យគ្រប់គ្នាកាន់តែលង់ស្រលាញ់​នាងតែម្តង៕