មូលហេតុអញ្ចឹងតាសបាន Opal ទទួលបានស្វាមីទាំងមាន សង្ហា និងចេះយល់ចិត្តនាងទៀត!

63

ជាការពិតណាស់សព្វថ្ងៃនេះ អ្នកនាង Opal ត្រូវបានអ្នកគាំទ្រជាច្រើនសរសើរពីជីវិតដ៏មានសុភមង្គលរបស់អ្នកនាង និងលួចច្រណែនខ្លះៗដែរ ព្រោះថ្វីត្បិតតែអ្នកនាងមានរូបសម្រស់មិនសូវស្អាតខ្លាំងក៏ដោយ តែអ្នកនាងទទួលបានស្វាមី មិនត្រឹមតែមាន សង្ហា ហើយថែមទាំងចេះយល់ចិត្តអ្នកនាងខ្លាំងទៀតផង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកនាង ​Opal ក៏បានដាច់បង្ហើបពីចំណុចមួយចំនួន ដែលអ្នកនាងតែងតែធ្វើវា តាំងពីអ្នកនាងនិងស្វាមីនៅជាសង្សារនិងគ្នា។ ក្នុងនោះអ្នកនាងបានរៀបរាប់ថា៖

«សម្រាប់ការទទួលបានក្ដីស្រលាញ់ពិតពីមនុស្សប្រុសម្នាក់ វាមិនមែនជារឿងដែលពិបាកខ្លាំងនោះទេ ហើយវាក៏មិនមែនជារឿងងាយស្រួលដែរ ចំពោះខ្ញុំដូចជារឿងការចង់យកឈ្នះរៀងៗខ្លួន ចំណុចមួយនេះ វាជាចំណុចចាប់ផ្ដើមធំបំផុតនៃទំនាក់ទំនងស្នេហារបស់ខ្ញុំ ព្រោះតាំងពីជាសង្សា រហូតដល់មានកូន២នាក់ហើយ ខ្ញុំមិនដែលប៉ះពាល់ទូរស័ព្ទដែលជារបស់ស្វាមីខ្ញុំ ដោយមិនមានការអនុញ្ញាតឡើយ ហើយមួយវិញទៀតគឺការចេះផ្ដល់កម្លាំងចិត្តឲ្យគ្នាគ្រប់ពេលមានបញ្ហា និងជាពិសេសនោះ គ្រប់ពេលមានការមិនពេញចិត្ត ឫក៏ឈ្លោះប្រកែកគ្នា គឺតែងតែនិយាយគ្នាទល់មុខ តែប្រសិនបើឈ្លោះគ្នាខ្លាំង គឺពួកយើង​ត្រូវនៅឆ្ងាយពីគ្នា ប៉ុន្តែសម្រាប់ពួកយើងគឺឈ្លោះគ្នា មិនប៉ុន្មានម៉ោងទេ ច្បាស់ជាត្រូវគ្នាវិញហើយ»។

ក្រោយពេលលឺបែបនេះ មហាជនជាច្រើនបានបង្ហាញអារម្មណ៍រំភើប ដែលឃើញតារាស្រីរូបនេះ និងស្វាមី នៅតែស្រលាញ់ និងយល់ពីគ្នាខ្លាំងបែបនេះ ទោះបីជាពេលខ្លះមានមតិមិនបំពេញចិត្តពីសំណាក់មហាជនមួយចំនួនក៏ពិតមែន៕

អត្ថបទដោយ៖សុីវលី

Loading...
TodaySharing News

FREE
VIEW