តោះមកស្គាល់ Sky Wongravee តួឯកប្រុសក្នុងរឿង My Ambulance

ជាការពិតណាស់ឲ្យតែរឿងភាគដែលបានចាក់ផ្សាយនៅតាមកញ្ចក់ទូរទស្សន៍ហើយមានការគាំទ្រច្រើនពីអ្នកគាំទ្រ តារាដែលបានសម្ដែងក្នុងរឿងភាគមួយនោះច្បាស់ជាទទួលបានក្ដីស្រឡាញ់ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនជាក់ជាមិនខាន។

ចំណែកឯតារាប្រុសវ័យក្មេង Sky Wongravee ក៏មិនខុសគ្នាដែរ បន្ទាប់ពីបានសម្ដែងនៅក្នុងរឿងភាគដែលល្បីមានចំណងជើងថា ”My Ambulance” ប្រជាប្រិយភាពរបស់តារាប្រុសរូបនេះហាក់ដូចជាកើនឡើងស្រើតៗ តែម្ដង។ ថ្ងៃនេះ Todaysharing News នឹងប្រាប់ពីប្រវត្តិខ្លះៗ របស់តារាសម្ដែងប្រុសវ័យដែលមានទេពកោសល្យរូបនេះ៖

1 លោកមានឈ្មោះពិតថា Wongravee Nateeton

2 កើតនៅថ្ងទី ២៥ ខែ មិថុនា ឆ្នាំ ១៩៩៨

3 មានកម្ពស់ ១៨៥ សង់ទីម៉ែត្រ

4 លោកជាតារាប្រចាំ NadaoBangkok

5 មុនក្លាយជាតារាសម្ដែងរូបលោកធ្លាប់បានប្រលងនៅក្នុងកម្មវីធី “Hormones The Next Generation”

6 ធ្លាប់បានចូលរួមសម្ដែងរឿងភាគជាច្រើនដូចជា Thirteen Terror, Hormones 3, I hate u I love u, Project S the series, Project 17: Side by Side, My Ambulance ជាដើម

7 បន្ទាប់ពីបានសម្ដែងក្នុងរឿងភាគ My Ambulance តារាប្រុសរូបនេះបានកើនចំនួនអ្នកចុច Follow ក្នុងបណ្ដាញសង្គមអ៊ីនស្ដាក្រាមដល់ទៅ 168,036 នាក់៕

អត្ថបទដោយ៖ ស្រីពេជ្រ