រឿងភាគកូរ៉េថ្មីដែលតួឯកប្រុសតុបតែងខ្លួនជាស្រី កំពុងតែទទួលបានការចាប់អារម្មណ៍ពីមហាជន

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថារឿងភាគកូរ៉េ គឺជារឿងភាគដែលទទួលបានការគាំទ្រនៅជុំវិញពិភពលោកដែលមិនខុសពីរឿងភាគរបស់ប្រទេសចិនឡើយ​ ពីព្រោះតែតារាសម្ដែងសុទ្ធតែមានទេពកោសល្យ និងមានរូបរាងស្រស់ស្អាត និងសង្ហារ មិនតែប៉ុណ្ណោះដំណើររឿងក៏មិនធម្មតាដែលធ្វើឲ្យអ្នកទស្សនាជក់ចិត្តដិតអារម្មណ៍។

កាលពីថ្មីកន្លងទៅនេះ ក៏មានរឿងភាគរបស់កូរ៉េថ្មីមួយដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រនៅតាមបណ្ដាប្រទេសជាច្រើនដែលរឿងភាគមួយនេះមានចំណងជើងថា ”The Tale of Nokdu” ។ មូលហេតុដែលធ្វើឲ្យរឿងភាគមួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក៏ព្រោះតែតារាសម្ដែងមានទេពកោសល្យ និងដំណើររឿងហាក់ដូចជាមានភាពប្លែកខុសពីរឿងភាគកូរ៉េមុនៗ ដោយសាររឿងភាគមួយនេះតួឯកប្រុសបានបន្លំខ្លួនធ្វើជាមនុស្សស្រី និងរស់នៅក្នុងឋានៈជាមនុស្សស្រីដោយសារហេតុផលចាំបាច់មួយចំនួន។

ជាងនេះទៅទៀតមានអ្នកគាំទ្រជាច្រើនបានកោតសរសើរដល់លោក Jang Dong Yoon ដែលជាតួប្រុសក្នុងរឿងភាគមួយនេះ ពីព្រោះលោកពិតជាសម្ដែងបានយ៉ាងល្អជាមួយនឹងតួអង្គមនុស្សស្រី ហើយជាពិសេសសម្រស់របស់លោកពិតជាស្រស់ស្អាត និងគួរឲ្យស្រលាញ់ដូចមនុស្សស្រីពិតៗ តែម្ដង។ រឿងភាគមួយនេះក៏មានការចូលរួមសម្ដែងពីតារាសម្ដែងស្រីកូរ៉េវ័យក្មេង Kim Sohyun និងតារាសម្ដែងដែលមានឈ្មោះបោះសម្លេងជាច្រើនទៀតផងដែរ។

 

បើចង់ដឹងថាដំណើររឿងយ៉ាងម៉េច តោះសាកទៅមើលឈុតខ្លីៗ ក្នុងរឿងភាគនេះបន្ដិចទៅមើល៖

 

អត្ថបទដោយ៖​ ស្រីពេជ្រ