នៅតែត្រូវប៉ាន់! តារាថៃ Janie ពោះកាន់តែធំ ការងារសិល្បៈថតម៉ូតកាន់តែច្រើន!(មានរូបភាព)

62

ដូចប្រិយមិត្តបានជ្រាបនៅសល់តែ២ខែទៀតទេ តារាសម្ដែងថៃស្រីអ្នកនាង Janie ដល់ថ្ងៃសម្រាកកូនហើយ ហើយសព្វថ្ងៃអ្នកនាងក៏កំពុងតែទទួលបានការថ្នាក់ថ្នម និងថែទាំយ៉ាងយកចិត្តទុកដាក់ពីស្វាមីផងដែរ។

យ៉ាងណាមិញទោះបីជាសព្វថ្ងៃនេះ Janie កំពុងតែពរពោះកូនក្នុងផ្ទៃក៏ដោយ តែងាកទៅមើលការងារក្នុងវិស័យសិល្បៈរបស់នាងគឺនៅតែមានភាពមមារញឹក។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ នាងនិងស្វាមី ត្រូវបានក្រុមហ៊ុនមួយអញ្ជើញ ឲ្យទៅថតរូបដាក់ក្របទស្សនាវដ្ដី ជាលក្ខណៈគ្រួសារ ដោយបង្ហាញពីផ្ទៃពោះដ៏ធំ និងមុខមាត់ដ៏ស្រស់ស្អាតរបស់អ្នកទាំងពីរ មើលទៅពិតជាសក្ដិសមគ្នាខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបង្ហាញអារម្មណ៍រំភើប និងកំពុងតែទន្ទឹងរង់ចាំមើលមុខកូនស្រីរបស់អ្នកទាំងពីរគ្រប់ៗគ្នា៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី

Loading...
TodaySharing News

FREE
VIEW