ញាក់សាច់! បទ«កាយ»របស់ រ៉ាប៊ី ចេញ MV ហើយ សុីអារម្មណ៍សាហាវខ្លាំងណាស់!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា តារាចម្រៀងស្រីល្បីឈ្មោះកញ្ញា រ៉ាប៊ី បានបង្ហាញបទចម្រៀងថ្មីរបស់នាងមានចំណងជើងថា «កាយ» ដែលមានអត្ថន័យបែបក្ដៅសាច់ ធ្វើឲ្យអ្នកស្ដាប់លឺហើយពិតជាចង់ទស្សនា MV ផ្លូវការរបស់បទនេះខ្លាំងណាស់។

ជាក់ស្ដែងនៅពេលនេះអ្វីដែលប្រិយមិត្តកំពុងតែរង់ចាំនោះបានមកដល់ហើយ ដោយ MV បទ«កាយ»មួយនេះបានចេញជាផ្លូវការហើយ ធ្វើឲ្យអ្នកទស្សនាមើលឡើយភ្លឹកតែម្ដង ព្រោះតែបទនេះមានសកម្មភាពរស់រវើក និងមានឈុតឆាកសុីអារម្មណ៍ជាច្រើនទៀតផង មើលទៅមិនចាញ់បទចម្រៀងបរទេសប៉ុន្មាននោះទេ។

គួរបញ្ជាក់ផងដែរថា គ្រាន់តែបទចម្រៀងនេះចេញមកភ្លាម ធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ និងនាំគ្នាចែករំលែកតៗគ្នាពេញបណ្ដាញសង្គមទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី