ភ្ញាក់ផ្អើល! James​ ​Jirayu​ ​និង​ ​Sunny​ ​បង្ហាញភាពស្និតស្នាលនិងគ្នាដូចគូស្នេហ៍អញ្ចឹង!(មានរូបភាព)

ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលកាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្ដែងថៃល្បីឈ្មោះលោក James​ ​Jirayu​ ​និង​ លោក Sunny​ ​បានទៅចូលរួមកម្មវិធីមួយជាមួយនឹងគ្នា ហើយថែមទាំងថតរូបជាមួយគ្នាថែមទៀតផង។

តែអ្វីដែលធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងនោះគឺ តាមរយៈរូបភាពនោះ គេបានឃើញលោក James​ ​Jirayu​ បង្ហាញសកម្មភាពបែបស្និតស្នាល ដោយថតឱបដៃលោក Sunny​ ប្រៀបដូចជាគូសេ្នហ៍អញ្ចឹង​ ធ្វើឲ្យហ្វេនៗឃើញហើយ ចង់លើសជាតិស្ករគ្រប់គ្នា។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលឃើញលោក James​ ​Jirayu​  ថតរូបបែបស្និតស្នាលជាមួយតារាប្រុសដូចគ្នា ព្រោះថាកាលពីពេលថ្មីៗកន្លងទៅនេះលោកក៏ធ្លាប់ថតរូបបែបស្និតស្នាលជាមួយលោក Great ដែរ៕ តោះ! ចង់ដឹងថាតារាទាំងពីរដួងនោះ ស្និតស្នាលបែបណា ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី