មកស្គាល់តារាម៉ូឌែលប្រុស មីយ៉ាន់ម៉ា ដែលកំពុងល្បីថាអ្នកគាំទ្រចាប់គូជាមួយតារាស្រីរូបស្រស់ Baifern

កាលពីថ្មីៗ កន្លងទៅនេះ តារាម៉ូឌែលប្រុសមីយ៉ាន់ម៉ា រូបស្រស់សង្ហារដែលមានឈ្មោះថា Paing Takhon បានជ្រើសរើសតារាថៃស្រីនាង Baifern ជានារីក្នុងក្ដីស្រមៃរបស់ខ្លួន។ ក្រោយមកក៏តែងមានពត៌មានជារឿយៗ ថារូបលោកកំពុងតែតាមសារសងសុំស្នេហ៍តារារូបស្រីនេះថែមទៀតផង ។ មិនតែប៉ុណ្ណោះអ្នកគាំទ្ររបស់តារាប្រុស-ស្រីទាំងពីរូបនេះក៏ហាក់ដូចជាពេញចិត្តខ្លាំងចំពោះគូនេះថែមទៀតផងរហូតដល់មានអ្នកគាំទ្រខ្លះពិតជាចង់ឲ្យពួកគេក្លាយជាគូស្នេហ៍ឆ្លងប្រទេសទៀតផង។

តោះមកស្គាល់ខ្លះៗ ពីតារាម៉ូឌែលប្រុសនេះបន្ដិចមើល៖

1 លោកកើតនៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ១៩៩៦

2 លោកមានកម្ពស់ ១៨០ សង់ទីម៉ែត្រ

3 លោកមានបងស្រី ២ នាក់ និងប្អូនប្រុស ២ នាក់

4 លោកបញ្ចប់ការសិក្សានៅ University of Distance Education, Yangon ផ្នែកចិត្តវិទ្យា

5 លោកចាប់ផ្ដើមប្រឡូកក្នុងវិស័យសិល្បៈជាតារាម៉ូឌែលចាប់តាំងពីឆ្នាំ ២០១៤ និងចាប់ផ្ដើមប្រឡូកក្នុងវិស័យចម្រៀង និងជាតារាសម្ដែងក្នុងឆ្នាំ ២០១៧

6 លោកចេះលេងឧបករណ៍តន្ដ្រី ហ្គីតា

អត្ថបទដោយ៖ ស្រីពេជ្រ