កំពូល Style សក់ប្លែកៗ របស់ក្រុម EXO ដែលអ្នកគាំទ្រគ្មានថ្ងៃនឹងអាចបំភ្លេចបាន

ជាការពិតទៅ ការតុបតែខ្លួនឲ្យប្លែករបស់តារាចម្រៀងដើម្បីទាក់ទាញចិត្តអ្នកគាំទ្រវាជារឿងធម្មតាគ្មានអ្វីគួរឲ្យភ្ងាក់ផ្អើលនោះទេ ប៉ុន្តែគ្រាន់តែពេលខ្លះលេងស្ទីលជ្រុលពេកធ្វើឲ្យអ្នកគាំទ្រហួសចិត្ត និងទប់សំណើចមិនបាននៅពេលដែលបានឃើញការលេងស្ទីលប្លែកៗ របស់ Idol សំណព្វចិត្តរបស់ខ្លួន។ ក្នុងនោះផងដែរ ក្រុមចម្រៀងបុរសកូរ៉េខាងត្បូង Exo ក៏ធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនភ្ងាក់ផ្អើលមិនស្ទើរជាមួយនឹងម៉ូតសក់ដ៏ប្លែកៗ របស់ខ្លួន។

តោះមកមើលបណ្ដុំម៉ូតសក់ដ៏ប្លែកៗ របស់ក្រុម Exo បន្ដិចមើល៖

1 សក់ក្រងរបស់ Kai

2 សក់ពណ៌ឆើតឆាយរបស់ Tao អតីតសមាជិកក្រុម Exo

3 សក់ពណ៌ផ្កាឈូករបស់ Luhan អតីតសមាជិកក្រុម Exo

4 សក់រួញរបស់ Chanyeol

5 សក់ពណ៌ឥន្ទនូរបស់ Sehun

6 សក់កន្ទុយមាន់របស់ Lay

7 សក់ពាក់របស់ Suho

8 សក់ផ្សិតរបស់ Kai

9 សក់ពណ៌ស្វាយរបស់ Xiumin

10 សក់ពណ៌សរបស់ Kai

11 សក់វែងលើកចងរបស់ Chanyeol

ប្រភព៖ Koreaboo

អត្ថបទដោយ៖ ស្រីពេជ្រ