ខ្ពស់សាហាវ! តារាចម្រៀងកូរ៉េប្រុស ៥ រូប ដែលមានកម្ពស់ខ្ពស់កប់មិនធម្មតា រហូតដល់ថ្នាក់អ្នកគាំទ្រឈរក្បែរត្រូវងើយមើលមុខតែម្ដង

ជាធម្មតាបើយើងសង្កេតឲ្យច្បាស់ភាគច្រើនសមាជិករបស់ក្រុមចម្រៀង Kpop នីមួយៗ មិនថាក្រុមចម្រៀងបុរស រឺក៏នារីឡើយភាគច្រើនពួកគេមានកម្ពស់ល្មម ពោលគឺមិនខ្ពស់ពេក រឺក៏មិនទាបពេក។ ប៉ុន្ដែបើពួកគេមានកម្ពស់ខ្ពស់ពេក រឺក៏ទាបពេកក៏អាចជាផលលំបាកមួយផងដែរ ពីព្រោះជាមួយនឹងកម្ពស់ដ៏ខ្ពស់ពេកវាអាចនឹងពិបាកក្នុងការរាំ ហើយបញ្ចេញចលនាពេលសម្ដែងនៅលើឆាក ស្របពេលដែលកម្ពស់ទាបពេកអាចធ្វើឲ្យពួកគេស្លៀកពាក់មិនសូវសម និងមើលទៅមិនសូវស្រស់ស្អាត។

ក្នុងនោះផងដែរក៏មានតារាចម្រៀងកូរ៉េប្រុស ៥ រូប ដែលមានរូបរាងដ៏ស្រស់សង្ហារ រួមជាមួយកំពស់ដ៏ខ្ពស់មិនធម្មតា ដែលខ្ពស់រហូតដល់ថ្នាក់តារាម៉ូឌែលមួយចំនួនសុំចាញ់តែម្ដង។

តោះទៅមើលបន្តិចមើលថា តារាប្រុសទាំងអស់នេះមានកម្ពស់ខ្ពស់ខ្លាំងប៉ុណ្ណា៖

1 Rowoon សមាជិកក្រុម SF9 192cm

2 Seoham សមាជិកក្រុម KNK  190cm

3 WooSeok សមាជិកក្រុម Pentagon 189cm

4 Mingyu សមាជិកក្រុម Seventeen 188cm

5 JungShin សមាជិកក្រុម CNBlue 188cm

តារាប្រុសទាំងអស់នេះខ្ពស់ដែរ រឺទេ ប្រិយមិត្ត?

អត្ថបទដោយ៖ ស្រីពេជ្រ