សុីអារម្មណ៍ណាស់! តារាកំប្លែង ខ្ញុង បោកកូនជ្រូករបស់ខ្លួនសុទ្ធតែលុយច្រើនណាស់!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ចាប់តាំងពីពេលដែលតារាកំប្លែងស្រីអ្នកនាង ខ្ញុង រៀបការជាមួយនិង នាយកៃដ មក មិនថាការងារសិល្បៈឬមុនរបររកសុីរបស់អ្នកនាងគឺនៅតែកាក់កបខ្លាំងដដែល។

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ អ្នកនាងបានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនរបស់អ្នកនាង មានភាពភ្ញាក់ផ្អើល នៅពេលដែលអ្នកនាងបង្ហោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពបែបកំប្លែងមុនពេលអ្នកនាង បោកកូនជ្រូកដែលជាលុយសន្សំរបស់អ្នកនាងផ្ទាល់។

ក្នុងនោះផងដែរ អ្នកនាងបានធ្វើជាមិនដាច់ចិត្ត មិនចង់បោកកូនជ្រូកដែលជាញើសឈាមអ្នកនាងសន្សំនោះទេ តែក្រោយពេលបោកហើយ គឺឃើញសុទ្ធតែលុយធ្វើឲ្យអ្នកនាងរំភើប និងសប្បាយរីករាយយ៉ាងខ្លាំង។

តាមរយៈវីដេអូនេះផងដែរ បានធ្វើឲ្យទស្សនិកជនមួយចំនួនអស់សំណើច និងមួយចំនួនទៀតសរសើរដល់ការខិតខំប្រឹងប្រែងរបស់អ្នកនាង ខ្ញុង រហូតសន្សំលុយបានយ៉ាងច្រើនបែបនេះ៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី