អបអរសាទរ! ពេលនេះកូនភ្លោះរបស់តារាថៃ Beam កើតមកហើយមុខគួរឲ្យស្រលាញ់ណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ក្រោយពេលដែលតារាចម្រៀងថៃប្រុសសំបូរប្រជាប្រិយភាពលោក Beam រៀបការកសាងគ្រួសាររយៈពេលជាង៣ឆ្នាំមក ពេលនេះលោកបានសម្រេចបំណងប្រាថ្នាចង់បានកូនរបស់លោកហើយ។

ជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃមុននេះ កូនភ្លោះប្រុសបណ្ដូលចិត្តដែលនៅក្នុងផ្ទៃភរិយារបស់លោកនោះ បានសម្រាកហើយ ធ្វើឲ្យលោកនិងភរិយា រួមទាំងក្រុមគ្រួសាររំភើបចិត្តខ្លាំងណាស់។

អ្វីដែលកាន់តែភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំងនោះគឺ មុខមាត់កូនប្រុសភ្លោះរបស់អ្នកទាំងពីរ គឺពិតជាស្រស់ស្អាត និងគួរឲ្យស្រលាញ់ខ្លាំងណាស់ ហើយក្រោយពេលសម្រាល មហាជននិងអ្នកគាំទ្រក៏បាននាំគ្នាសម្ដែងការអបអរសាទរដល់លោកនិងគ្រួសារផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី