ដឹងអត់ហ្វេនៗ? តារាថៃប្រុសរូបសង្ហាលោក Sunny ជាកូនកាត់ប៉ុន្មានសាសន៍?

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Sunny ដែលបច្ចុប្បន្ននេះកំពុងតែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺតាមរយៈការសម្ដែងរឿង និងរូបរាងដ៏ស្រស់សង្ហារបស់លោកផ្ទាល់នេះតែម្ដង។

យ៉ាងណាមិញទន្ទឹមនិងមុខមាត់ដ៏ស្រស់ស្អាតមួយនេះ មហាជនជាច្រើនប្រាកដជាមិនទាន់ជ្រាបទេថា តាមពិតទៅតារាប្រុសរូបនេះគឺជាកូនកាត់៣សាសន៍ ដោយឳពុករបស់លោកគឺជាកូនកាត់ ​ថៃ​-​សិង្ហបុរី ខណៈម្ដាយគឺជាជនជាតិបារាំង ដូច្នេះហើយលោកគឺជាកូនកាត់ ថៃ សិង្ហបុរី​ ​និង​ ​បារាំង។

ពិតណាស់នេះមិនមែនជារឿងចម្លែកអ្វីខ្លាំងនោះទេ ដែលថាតារាប្រុសរូបនេះគឺជាកូនកាត់៣សាសន៍ ព្រោះរូបសម្រស់របស់លោកពិតជាស្រស់ស្អាតខ្លាំងពិតមែន៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី