ក្រោយបាត់មុខ ៤ ឆ្នាំ ភរិយា Rain នឹងត្រលប់មកវិញជាមួយរឿងភាគថ្មី

ក្រោយពីបាត់មុខអស់រយៈពេលជាច្រើនឆ្នាំ និងសំងំសម្រាលបុត្រ ទីបំផុតភរិយារបស់លោក Rain នាង Kim Taehee នឹងត្រលប់មកវិញជាមួយរឿងភាគថ្មី ឆាប់នេះៗ ។ នេះបើយោងប្រភពពត៌មាន Kstarlive កាលពីថ្ងៃទី ១៦ ខែ កក្កដាកន្លងទៅនេះ។

ការត្រលប់មកវិញលើកនេះ តារាស្រីរូបនេះនឹងចូលសម្ដែងក្នុងរឿងភាគដែលមានចំណងជើងថា Goodbye, Mom ដែលគ្រោងនឹងចាក់បញ្ចាំងនៅខែ មករា ឆ្នាំក្រោយ ដែលរឿងភាគមួយនេះនឹងមានការចូលរួមសម្ដែងពីតារាកូរ៉េដែលមានកេរ្ដិ៍ឈ្មោះល្បីៗ ជាច្រើនថែមទៀតផង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះក្នុងរឿងភាគមួយនេះ ក៏ជាលើកដំបូងដែលតារាស្រីរូបនេះសម្ដែងជាតួអង្គម្ដាយ ជាងនេះទៅទៀតរឿងភាគមួយនេះក៏រំពឹងទុកថានឹងជារឿងភាគមួយដែលទទួលបានការគាំទ្របន្ទាប់ពីចាក់បញ្ចាំង។

អត្ថបទដោយ៖ ស្រីពេជ្រ