ប្លែកដល់ហើយ! ខេមរៈ សិរីមន្ត និងគ្រួសារ លេងឈុតប្រពៃណីពណ៍ក្រហមស្រស់ស្អាតណាស់!(មានរូបភាព)

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃកំពូលតារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ត កាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺជីវិតឯកជននៅក្នុងក្រុមគ្រួសាររបស់លោកផ្ទាល់នេះតែម្ដង។

ជាក់ស្ដែងកាលពីពេលថ្មីលោក និងក្រុមគ្រួសារ បាននាំគ្នាធ្វើការតុបតែងខ្លួនយ៉ាងប្លែកមួយ ជាមួយនឹងការចងក្បិន យ៉ាងស្រស់ស្អាតទាំងប្រុសទាំងស្រី មិនថាក្មេងឬក៏ចាស់គឺសុទ្ធតែលេងឈុតប្រពៃណីពណ៍ក្រហមនេះទាំងអស់ មើលទៅពិតជាលេចធ្លោខ្លាំងណាស់។

ជាមួយគ្នានេះផងដែរ មហាជនជាច្រើនក៏បាននាំគ្នាសរសើរដល់លោក ខេមរៈ សិរីមន្ត និងគ្រួសារ ដែលបានជ្រើសរើសយ៉ាងឈុតប្រពៃណីខ្មែរយើងមកស្លៀក នៅក្នុងកម្មវិធីបុណ្យដូច្នេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី