ប្រពៃណាស់! ខាត់ វ៉ៃហាំង និង សុីន យូប៊ីន បានចូលប៉ុស្តិ៍ទូរទស្សន៍ចិន និយាយពីប្រទេសខ្មែរយើង!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ តារាសម្ដែងល្បីឈ្មោះក្នុងប្រទេសកម្ពុជាយើងលោក ខាត់ វ៉ៃហាំង និងកញ្ញា សុីន យូប៊ីន បានទៅចូលរួមកម្មវិធីមួយនៅឯប្រទេសចិន និងថែមទាំងបានតុបតែងខ្លួនប្រពៃណីខ្មែរបង្ហាញឲ្យជាតិសាសន៍គេបានឃើញទៀតផង។

យ៉ាងណាមិញមិនត្រឹមតែប៉ុនណោះនោះទេ ស្រាប់តែថ្មីៗនេះ មានវីដេអូមួយ ដែលបង្ហាញពីសកម្មភាពរបស់អ្នកទាំងពីរ ធ្វើការរៀបរាប់កន្លែងល្បីៗ នៅប្រទេសកម្ពុជាយើងបានយ៉ាងល្អ ហើយសកម្មភាពនោះក៏ត្រូវបានចាក់ផ្សាយនៅក្នុងប៉ុស្តិ៍ទូរស្សន៍ល្បីនៅក្នុងប្រទេសចិនផងដែរ។

ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើន បានបង្ហាញរំភើបនិងសរសើរដ៏តារាសម្ដែងទាំងពីរដួងនេះ ដែលបានយកវប្បធម៍ និងចំណេះដឹងក្នុងប្រទេសកម្ពុជាយើងទៅចែកជូនប្រទេសក្រៅឲ្យស្គាល់កាន់តែច្បាស់បែបនេះ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី