អូហូ! តារាថៃ Mint និង Mai ដឹកដៃគូស្នេហ៍ទៅធ្វើបុណ្យជាមួយគ្នាផ្អើលអស់អ្នកគាំទ្រតែម្ដង!(មានរូបភាព)

កាលពីពេលថ្មីៗនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ២ដួង ដែលជាមិត្តភក្ដិជិតស្និតនិងគ្នាគឺកញ្ញា Mint Chalida និងកញ្ញា Mai Davika បានដឹងដៃគូស្នេហ៍រូបសង្ហារបស់អ្នកទាំងពីរ ទៅធ្វើបុណ្យរួមគ្នា មើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់។

ក្នុងនោះផងដែរ គ្រប់គ្នាបានឃើញតារាស្រីទាំងពីរដួងនេះ រៀបចំខ្លួនយ៉ាងស្រស់ស្អាត រួមជាមួយនិងគូស្នេហ៍អ្នកទាំងពីរ ក៏តុបតែងខ្លួនយ៉ាងស្រស់សង្ហា មើលទៅពិតជាសក្តិសមគ្នាខ្លាំងណាស់ ធ្វើឲ្យមហាជននិងអ្នកគាំទ្របានឃើញហើយ រំភើបចិត្ត និងភ្ញាក់ផ្អើលពេញវត្តអារាមមួយកន្លែងក្នុងប្រទេសថៃ។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយ ដែលមហាជនគ្រប់គ្នាបានឃើញ គូស្នេហ៍២គូនេះ ដឹកដៃគ្នាទៅធ្វើបុណ្យរួមគ្នាបែបនេះ ពិតជាផ្អែមល្ហែមខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី