កម្មវិធីទូរទស្សន៍មួយនេះនឹងមិនចាក់ផ្សាយបន្ដទៀតទេដើម្បីជាការគោរពដល់ Sulli

ក្រោយពីដំណឹងមរណៈភាពដ៏សោកសៅរបស់ Sulli  កម្មវិធីទូរទស្សន៍ដែលមានឈ្មោះថា «Night of Malicious Comment» ត្រូវបានលុបចោលមិនបន្ដការចាក់ផ្សាយទៀតនោះទេ។

​កាលពីថ្ងៃទី ២១ ខែ តុលា ម្សិលមិញនេះ អ្នកតំណាងប្រចាំកម្មវិធីនេះ បានប្រាប់ឲ្យដឹងថា ភាគទី​១៦ នៃកម្មវិធីនេះដែលបានចាក់ផ្សាយកាលពីថ្ងៃទី ១១ ខែ តុលា កន្លងទៅនេះជាភាគចុងក្រោយសម្រាប់កម្មវិធីមួយនេះហើយ។ មូលហេតុនៃការសម្រេចចិត្តលុបចោលនូវកម្មវិធីក៏ព្រោះតែការបាត់បង់នូវវត្តមានសមាជិកមួយរូបគឺ Sulli ដែលរូបនាងជាពិធីការនីក្នុងកម្មវិធីមួយនេះ ។ បន្ថែមពីនេះផងដែរ មិនថាតែក្រុមការងារ រឺសមាជិកដ៏ទៃទៀតនោះទេបាននិយាយថាពួកគេពិតជាមានកិត្តិយសដែលបានសហការជាមួយ Sulli ពួកគេបួងសួង និងសង្ឃឹមថា Sulli នឹងទៅដល់កន្លែងល្អស្ងប់សុខមួយ ហើយពួកគេនឹងចងចាំនាងរហូត។

គួររំលឹកផងដែរថា កម្មវិធីនេះបានចាក់ផ្សាយជាលើកដំបូងកាលពីខែ មិថុនា ឆ្នាំ ២០១៩ នេះ៕

អត្ថបទដោយ៖ ស្រីពេជ្រ