ហ្វេនណាមិនភ័យ! បើនៅសុខៗតារាថៃ Boy Pakorn ជួបគ្រោះត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាម!

12,800

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃប្រុសរូបសង្ហាលោក Boy Pakorn ដែលទើបតែបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាយើងកាលពីពេលថ្មីៗកន្លងទៅនេះ។

ជាក់ស្ដែងស្រាប់តែកាលពីម្សិលមិញនេះ លោកបានធ្វើឲ្យហ្វេនៗជាច្រើនបានការភ័យតក់ស្លុត ក្រោយពេលដែលគ្រប់គ្នាបានដឹងដំណឹងថាលោកបានជួបគ្រោះមួយ នឹងត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យទៀតផង។

តែយ៉ាងណាមិញ ពេលនេះលោកបានធូរស្រាលច្រើនហើយ ហើយលោកថែមទាំងថតរូបជាមួយនិងទឹកមុខញញឹមជូនអ្នកគាំទ្រមើល ឲ្យគ្រប់គ្នាអស់ព្រួយបារម្ភផងដែរ។

គួរបញ្ជាក់ផងដែរថា មូលហេតុដែលតារាប្រុសរូបនេះ ឈឺរហូតត្រូវចូលមន្ទីរពេទ្យសង្គ្រោះបន្ទាប់បែបនេះ ដោយសារតែលោកត្រូវសត្ថល្អិតមួយប្រភេទខាំ ពេលធ្វើដំណើរកំសាន្តនៅឯប្រទេសជប៉ុន៕

អត្ថបទដោយ៖សុីវលី

Loading...
TodaySharing News

FREE
VIEW