មិនមែនចេះតែថាទេណា! ទៅមើលរូបភាព Aum កាលពី២០ឆ្នាំមុនបានដឹងថាមុខមាត់នាងយ៉ាងម៉េច!(មានរូបភាព)

23,958

ជាការពិតណាស់ មហាជនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រីកញ្ញា Aum Patchrapa ត្រូវគ្រប់គ្នាដាក់ងារឲ្យនាងថាជាតារាស្រីសាច់ចាំ ដែលមានរូបសម្រស់ស្អាតនិងក្មេងជាងវ័យ ទោះបីជាបច្ចុប្បន្ននេះនាងមានវ័យរាងច្រើនបន្ដិចក៏ះពិតមែន។

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ អ្នកគាំទ្រជាច្រើនដែលនិមយលេងបណ្ដាញសង្គមអីុនស្ដារក្រាម បាននាំគ្នាចែករំលែករូបភាពកាលពី២០មុនរបស់តារាស្រីរូបនេះ មើលទៅកាលនោះរូបសម្រស់របស់នាងក៏ស្រស់ស្អាតខ្លាំង មិនចាញ់ពេលឥឡូវនោះដែរ។

ហើយតាមរយៈរូបភាពនេះ មហាជនគ្រប់គ្នាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ និងសរសើរនាងថានេះពិតជាសមឈ្មោះជាតារាស្រីសាច់ចាំមែន ព្រោះសូម្បីតែរូបភាពកាលពី២០ឆ្នាំមុនរបស់នាង ក៏មានសម្រស់ស្រស់ស្អាតដូចបច្ចុប្បន្ននេះដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

Aum កាលពី២០ឆ្នាំមុន

អត្ថបទដោយ៖សុីវលី

Loading...
TodaySharing News

FREE
VIEW