តួឯកស្រី «ស៊ីវឡុងនី» អាយុ 46 ឆ្នាំ មិនទាន់រៀបការមានតែធ្វើបែបនេះដើម្បីបំពេញបំណងម្ដាយរបស់នាង

កាលពីពេលថ្មីៗ កន្លងទៅនេះ តារាស្រីជើងចាស់នាង Carman Lee ដែលភាគច្រើនអ្នកគាំទ្រស្គាល់នាងថាជា «សៀវឡុងនី» បានធ្វើឲ្យមហាជនជាច្រើនមានការភ្ងាក់ផ្អើលដោយសារតែរូបនាងបានបង្ហោះរូបភាពជាច្រើនក្នុងឈុតកូនក្រមុំ ដែលមានស្លៀករ៉ូបពណ៌ស។

ក្រោយពីបង្ហោះរូបភាពទាំងអស់នោះភ្លាម បានធ្វើឲ្យមហាជនងឿយឆ្ងល់ជាខ្លាំងថា តើតារាស្រីរូបនេះរៀបការ រឺយ៉ាងណា បើរូបនាងមិនដែលលេចលឺថាមានទំនាក់ទំនងស្នេហាជាមួយបុរសណាផងនោះនាពេលបច្ចុប្បន្ន។ ប៉ុន្ដែអ្វីដែលកាន់តែគួរឲ្យភ្ងាក់ផ្អើលនោះគឺហេតុផលដែលនាងស្លៀបរ៉ូបកូនក្រមុំ។ បើយោងតាមសម្ដីរបស់តារាស្រីរូបនេះបានប្រាប់ឲ្យដឹងថា៖

“ខ្ញុំថតរូបបែបនេះ ដើម្បីបង្ហាញម៉ាករបស់ខ្ញុំ ពីព្រោះនេះគឺជាក្តីស្រម៉ៃរបស់គាត់”។

ជាការពិតទៅ ហេតុផលដែលតារាស្រីរូបនេះ ថតរូបស្លៀកសម្លៀកបំពាក់កូនក្រមុំ ក៏ព្រោះតែម្តាយរបស់នាងចង់ឃើញថ្ងៃដែលនាងរៀបការ អស់រយៈពេលជាយូរណាស់មកហើយ។

គួរបញ្ជាក់ផងដែរថា តារាស្រីវ័យ ៤៦ ឆ្នាំរូបនេះ គឺជាតារាស្រីដ៏ល្បីមួយរូបរបស់ហុងកុង ក៏ប៉ុន្តែបើនិយាយពីចំណងស្នេហារបស់នាងវិញហាក់ដូចជាមិនសមប្រកប ហេតុដូចនេះមានតែថតរូបក្នុងឈុតកូនក្រមុំបែបនេះ ដើម្បីបំពេញបំណងប្រាថ្នាម្តាយរបស់នាង៕

តោះទៅមើលរូបភាពបន្ដិចមើល៖

c

ប្រភព៖ Dramapanda

អត្ថបទដោយ៖ ស្រីពេជ្រ