កប់ណាស់! គ្រាន់តែឃើញទិដ្ឋិភាពក្នុងផ្ទះរបស់ Pooklook នរណាក៏ចង់រស់នៅដែរ!(មានរូបភាព)

សព្វថ្ងៃនេះតារាសម្ដែងថៃស្រី Pooklook កំពុងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ មិនថាការងារក្នុងវិស័យសិល្បៈ រូបសម្រស់ ឬក៏ការរស់នៅប្រចាំថ្ងៃនោះទេ។

ដោយឡែកប្រសិនបើយើងងាកទៅចាប់អារម្មណ៍ពីជីវិតរស់នៅប្រចាំថ្ងៃរបស់តារាស្រីរូបនេះវិញ ពិតជាឡូយឆាយខ្លាំងណាស់ អ្វីដែលពិសេសនោះគឺគ្រប់គ្នា ក៏ចាប់អារម្មណ៍អំពីផ្ទះថ្មីដ៏ប្រណិតដែលតារាស្រីរូបនេះ សាងសងសំរាប់ក្រុមគ្រួសាររស់នៅជួបជុំគ្នា។

ក្នុងនោះផងដែរ គេសង្កេតឃើញទិដ្ឋិភាពនៅក្នុងផ្ទះនោះ ពិតជាស្រស់ស្អាតខ្លាំងណាស់ មិនថាគ្រឿងសង្ហារឹម ឬរបស់របរប្រើប្រាស់ គឺសុទ្ធសឹងតែជារបស់មានតម្លៃទាំងអស់ គ្រាន់តែឃើញហើយនរណាក៏ចង់រស់នៅដែរ ព្រោះមើលទៅពិតជាកប់ខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី