អបអរសាទរ! នី មុល្លីកា «កុមារី ២៥ឆ្នាំ» វិលចូលសិល្បៈវិញហើយ កំពុងត្រៀមថតរឿងនេះវគ្គ៣ទៀត!

ប្រិយមិត្តជាច្រើនប្រាកដជានៅចាំហើយ តារាសម្ដែងស្រីដែលទទួលបានប្រជាប្រិយភាពខ្លាំងតាមរយៈការសម្ដែងរឿង «កូនប្រសាស្រី» និងរឿង «កុមារី២៥ឆ្នាំ» គឺអ្នកនាង នី មុល្លីកា ហើយ ខណៈពេលនេះអ្នកនាងបានវិលចូលសិល្បៈសារជាថ្មីម្ដងទៀតហើយ។

ក្នុងនោះផងដែរ តាមរយៈបានបញ្ជាក់ថា ក្រោយពេលវិលចូលសិល្បៈលើកនេះ អ្នកនាង មុល្លីកា បានទទួលថតខ្សែភាពយន្ត ដែលមានចំណងជើងថា «កុមារី២៥ឆ្នាំ» វគ្គ៣ ដែលកំពុងតែធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តនេះទើបតែក្រុងពាលីចប់ថ្មីៗនេះទេ ហើយនឹងត្រៀមថតនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ អ្នកគាំទ្រជាច្រើនប្រាកដជាចង់ទស្សនាជាក់ជាមិនខាននោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី