យល់អារម្មណ៍អ្នកស្រលាញ់សត្វទេ? តារាថៃ Atichart​ ​សោកស្ដាយខ្លាំងក្រោយឆ្កែជាទីស្រលាញ់របស់លោកងាប់

ជាការពិតណាស់ មិនថាតែសត្វឆ្កែ រឺក៏សត្វអ្វីក៏ដោយឲ្យតែយើងសម្រេចចិត្តថាចិញ្ចឹមហើយ វាប្រៀបបានដូចជាសមាជិកមួយនៅក្នុងផ្ទះរបស់យើងអញ្ចឹង ក្នុងករណីដែលមានបញ្ហាអ្វីកើតឡើងចំពោះសត្វទាំងអស់នោះ ច្បាស់ណាស់ថាអ្នកប្រាកដជាមិនសប្បាយចិត្តនោះទេ។ ចំណែកឯស្ថានភាពរបស់តារាសម្ដែងប្រុសរូបសង្ហារលោក Aum Atichart​ ​ ក៏មិនខុសពីមនុស្សទូទៅដែរ ពោលនៅពេលដែលសត្វចិញ្ចឹមរបស់លោកងាប់ លោកក៏កើតទុក្ខ និងមិនសប្បាយចិត្ដដូចគ្នា។

យ៉ាងណាមិញ ​កាលពីថ្មីៗ កន្លងទៅនេះ តារាសម្ដែងប្រុស​ជើងចាស់រូបនេះ ក៏បានបង្ហោះរូបសត្វឆ្កែដែលលោកបានចិញ្ចឹមជាច្រើនសន្លឹកនៅលើ​បណ្ដាញសង្គមអ៊ី​ន​ស្រ្តា​ក្រាម​ផ្លូវការរបស់លោក​ ដោយក្នុងរូបភាពនោះគឺឃើញលោកឱប​ថើប​ជាមួយ​សត្វ​ឆ្កែ​ដែលជាសំណព្វចិត្ត​យ៉ាង​ស្និទ្ធស្នាល​ខ្លាំង​ ​ខណៈសត្វឆ្កែជាទីស្រឡាញ់ដែលលោកបានងាប់ចោលលោកទៅហើយ តារាប្រុសរូបនេះ​ ក៏បានបង្ហោះសារយ៉ាងក្រៀមក្រំចំពោះការបាត់បង់សត្វចិញ្ចិមជាទីស្រឡាញ់របស់លោកផងដែរ ៕

អត្ថបទដោយ៖ ស្រីពេជ្រ