អីយ៉ា! ស្ងាត់ៗតារាចម្រៀង ខេម បង្ហាញខ្លួនគូស្នេហ៍ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាចម្រៀងសម្លេងស្អកលោក ខេម ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងសព្វថ្ងៃនេះ ពិសេសនោះគឺតាមរយៈបទចម្រៀងថ្មីៗពេញនិយមរបស់លោកតែម្ដង។

តែយ៉ាងណាមិញ ចាប់តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈមក តារាចម្រៀងប្រុសរូបនេះ មិនដែលលេចលឺព័ត៌មានថាលោក​ មានទំនាក់ទំនងជាមួយនិងនារីណាម្នាក់នោះទេ។

ជាក់ស្ដែងទើបតែកាលពីពេលថ្មីៗនេះ លោកដាច់ចិត្តទម្លាយរូបភាពផ្អែមល្ហែមជាមួយនិងនារីម្នាក់ អបជាមួយនិងកាយវិការកៀកកើយគ្នាយ៉ាងស្និតស្នាល ធ្វើឲ្យអ្នកគាំទ្រឃើញហើយភ្ញាក់ផ្អើលខ្លាំងណាស់។

តែទោះបីជាយ៉ាងណាក៏ដោយ លោក ខេម ពុំទាន់បង្ហាញមុខគូស្នេហ៍នោះទេ រូបភាពនោះគ្រាន់តែថតពីក្រោយខ្នងដើម្បីបង្ហើបប្រាប់អ្នកគាំទ្រតែប៉ុនណោះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

រូបភាពដែលលោក ខេម បានបង្ហោះ

អត្ថបទដោយ៖ស៊ីវលី