ខកបំណងអស់! ត្រូវបានសម្ដែងរួមគ្នាហើយ តែ Matt បែរនិយាយបែបនេះទៅ Nine Naphat ទៅវិញ!

កាលពីពេលថ្មីៗនេះ មានសារព័ត៌មានជាច្រើនបានចុះផ្សាយថា រឿងភាគថ្មីរបស់​ប៉ុ​ស្ដិ៍​ទូរទស្សន៍​លេខ​ ​៣​ ថៃដែលមានចំណងជើងថា «​Game​ ​Pratana​» សម្ដែងដោយតួឯកប្រុសលោក Nine Naphat និងតួឯកស្រីគឺកញ្ញា Matt​ ​Peranee​ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលខ្លាំងណាស់។

តែយ៉ាងណាមិញស្រាប់តែពេលនេះ ក៏មានដំណឹងលេចលឺថា តារាស្រី Matt បានបដិសេធមិនសម្ដែងជាតួឯកជាមួយនិងតារាប្រុសវ័យក្មេងលោក Nine Naphat ហើយមកទល់ពេលនេះនាងក៏មិនទាន់បង្ហើបច្បាស់ពីមូលហេតុដែរ ហើយរឿងនេះពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើនខកចិត្តខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា ក្រោយពេលរឿងនេះលេចលឺចេញទៅភ្លាម ប្រភពក៏បង្ហើបបន្ថែមទៀតថា ពេលនេះរឿង «​Game​ ​Pratana​» តួឯកប្រុសគឺតារា​ជើងចាស់​ ​Poh​ ​Nattawut​ ​និង​ ​តួឯកស្រី​ ​Rita​ ​Sririta​ ជំនួសតំណែង Nine និង Matt វិញ៕

អត្ថបទដោយ៖ស៊ីវលី