អាយុជិត៤០ហើយ តែ ឡាំយ៉ង នៅតែធ្វើឲ្យអ្នកគាំទ្រស្ញប់ស្ញែងនាងរឿងនេះខ្លាំងដដែល!(មានរូបភាព)

ពិតណាស់ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្តែងថៃស្រីជើងចាស់ Nune Woranut ដែលគ្រប់គ្នាហៅនាងថា ឡាំយ៉ង សព្វថ្ងៃនេះប្រជាប្រិយភាពរបស់នាងនៅតែខ្លាំងដដែល មិនចាញ់តារាជំនាន់ក្រោយៗនោះទេ។

យ៉ាងណាមិញ សម្រាប់តារាស្រីរូបនេះ មិនត្រឹមតែរក្សាប្រជាប្រិយភាពរបស់ខ្លួនឲ្យនៅខ្លាំងនោះទេ សូម្បីតែរូបរាងនិងរូបសម្រស់ក៏នៅតែស្រស់ស្អាត ក្មេងជាងវ័យដដែល ធ្វើឲ្យហ្វេនៗ និងមហាជនជាច្រើនលាន់មាត់សរសើរ និងស្ញប់ស្ញែងតារាស្រីជើងចាស់រូបនេះគ្រប់ៗគ្នា។

គួរបញ្ជាក់ផងដែរថា ឆ្នាំនេះ ឡាំយ៉ង មានវ័យ៣៩ឆ្នាំហើយ ហើយឆ្នាំក្រោយនេះនឹងឈានចូលវ័យ៤០ឆ្នាំ តែបើនិយាយពីរូបសម្រស់របស់នាង យុវវ័យមួយចំនួនប្រៀបផ្ទឹមពុំបាននោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី