ដឹងច្បាស់ហើយ! ឱក សុគន្ធកញ្ញា នឹងសម្រាលកូននៅមន្ទីរពេទ្យទំនើបមួយនេះក្នុងប្រទេសថៃ!

544

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីម្សិលមិញនេះ​ កំពូលតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមីបានចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅសម្រាកមើលថែសុខភាពត្រៀមសម្រាលកូននៅឯប្រទេសថៃក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងនោះផងដែរ​ តាមប្រភពបានឲ្យដឹងថា តារាស្រីរូបនេះ បានជ្រើសរើសមន្ទីរពេទ្យល្បីឈ្មោះ និងទំនើបមួយក្នុងប្រទេសថៃដែលមានឈ្មោះថា «​Bumrungrad» ហើយមន្ទីរពេទ្យនេះ ស្វាមីអ្នកនាង ក៏ឧស្សាហ៍នាំអ្នកនាងទៅពិនិត្យក្នុងសុខភាពកូនក្នុងផ្ទៃជាញឹកញាប់ផងដែរ។

ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើន បាននាំគ្នាអបអរសាទរ និងជូនពរឲ្យតារាស្រីរូបនេះ សម្រាលកូនប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អទាំងម្ដាយនិងកូន៕

អត្ថបទដោយ៖ស៊ីវលី

Loading...
TodaySharing News

FREE
VIEW