ឆ្លងប្រទេសមកជួបគ្នា Mew Nittha និង Rose ស្អាត ម៉្យាងម្នាក់តែម្ដង

កាលពីម្សិលមិញថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅនេះ មានសិល្បៈករជាច្រើនមកពីបណ្ដាប្រទេសផ្សេងៗ គ្នា បាននាំគ្នាចូលរួម និងបង្អួតសម្រស់នៅក្នុងកម្មវិធី Valentino Daydream Capsule Collection ដែលបានរៀបចំឡើងដោយ Valentino នៅឯទីក្រុងសៀងហៃ ប្រទេសចិន។

អ្វីដែលគួរចាប់អារម្មណ៍នោះ តារាស្រីថៃរូបស្រស់ Mewnittha ក៏បានចូលរួមក្នុងកម្មវិធីនោះផងដែរ មិនតែប៉ុណ្ណោះនាងក៏បានថតរូបជាច្រើនសន្លឹកជាមួយតារាចម្រៀងស្រីកូរ៉េ Rose ដែលជាសមាជិកក្រុម Blackpink ក្នុងរូបភាពនោះបានបង្ហាញឲ្យឃើញពីភាពលេចធ្លោ និងស្រស់ស្អាតដ៏ឥតខ្ចោះរបស់តារាស្រីទាំងពីរ។

ជាងនេះទៅទៀត គ្រាន់តែអ្នកគាំទ្របានឃើញរូបភាពទាំងអស់នោះភ្លាមពួកគេក៏បានបញ្ចេញមតិសរសើរជាច្រើន ថាតារាស្រីទាំងពីរពិតជាស្រស់ស្អាត និងមានភាពលេចធ្លោខ្លាំងម៉្យាងម្នាក់តែម្ដង៕

តោះទៅមើលរូបភាពបន្ដិចមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ