មានឱកាសជួប Rose ភ្លាម Fan ChengCheng តារាចិនប្រុសរូបសង្ហារថតរូបបង្ហោះក្នុងបណ្ដាញសង្គមភ្លែតតែម្ដង

Fan ChengCheng គឺជាតារាចម្រៀងប្រុសវ័យក្មេងមួយរូបរបស់ប្រទេសចិន និងជាអតីតសមាជិកក្រុម Nine Percent  ដែលមានទេពកោសល្យ និងមានរូបស្រស់សង្ហារមិនធម្មតា។ មិនតែប៉ុណ្ណោះរូបគេ ក៏ជាតារាប្រុសវ័យក្មេងមួយរូបដែលកំពុងតែទទួលបានការគាំទ្រជាច្រើនពីស្រទាប់យុវវ័យ និងមិត្តអ្នកគាំទ្រនារីជាច្រើននៅជុំវិញពិភពលោកផងដែរ។

Fan Cheng Cheng ក៏មិនខុសពីសិល្បះករមួយចំនួនដែរ រូបគេមានឱកាសបានចូលរួម និងបង្អួតសម្រស់នៅក្នុងកម្មវិធី Valentino Daydream Capsule Collection ដែលបានរៀបចំឡើងដោយ Valentino នៅឯទីក្រុងសៀងហៃ ប្រទេសចិន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្រោយពីបានចូលរួមក្នុងកម្មវិធីមួយនេះ តារាប្រុសរូបនេះក៏បង្ហោះរូបភាពជាមួយ Rose សមាជិក Blackpink ក្នុងបណ្ដាញសង្គមអ៊ីនស្ដាក្រាមផ្លូវការរបស់ខ្លួន ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនអត់ទ្រាំសរសើរមិនបានថាពួកគេទាំងពីរពិតជាស្រស់ស្អាត និងសង្ហារខ្លាំងតែម្ដង៕

អត្ថបទដោយ៖ ស្រីពេជ្រ