គួរឲ្យសរសើរ! នាយកុយ វ័យកាន់តែច្រើនកាន់តែមានហាងឆេងខ្ពស់ពិសេសរឿងមួយនេះ!

67

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា សព្វថ្ងៃនេះតារាកំប្លែងជើងចាស់ល្បីឈ្មោះ នាយកុយ មានវ័យកាន់តែច្រើនឡើងៗហើយ តែអ្វីដែលមិននឹកស្មានប្រជាប្រិយភាព និងការគាំទ្រនៅតែមានច្រើនដូចមុនដដែលមិនអន់ថយនោះទេ។

មិនត្រឹមតែប៉ុនណោះ មហាជនជាច្រើនកាន់តែកត់សម្គាល់ឃើញទៀតថា ពីមួយថ្ងៃទៅមួយថ្ងៃ នាយកុយ មិនត្រឹមតែរវល់ក្នុងការងារសិល្បៈខ្លាំងនោះទេ សូម្បីតែការងារកាត់សក់បង្កក់សិរីក្នុងថ្ងៃមង្គលការជូនគូស្វាមីភរិយាថ្មី ក៏តែងតែឃើញមានវត្តមានរបស់នាយជាញឹកញាប់ផងដែរ។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែសរសើរដល់សមត្ថភាព និងប្រជាប្រិយភាពរបស់តារាកំប្លែងជើងចាស់រូបនេះ ទោះបីជាពេលនេះវ័យកាន់តែច្រើន ក៏សមត្ថភាព​និងប្រជាប្រិយភាពមិនចាញ់កាលពីមុនដែរ ពិសេសការងារនៅតែមមារញឹក៕

អត្ថបទដោយ៖ស៊ីវលី

Loading...
TodaySharing News

FREE
VIEW