មិនច្រណែនមិនបាន! ស្ងាត់ៗ Kimberley និង Mark Prin ចូលលុយគ្នាធ្វើរឿងនេះជាមួយគ្នា!

920

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពីមួយថ្ងៃទៅមួយថ្ងៃ ចំណងស្នេហារវាងតារាថៃស្រីកញ្ញា Kimberley និងលោក Mark Prin កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ អ្វីដែលពិសេសអ្នកទាំងពីរតែធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនរំភើបនិងភ្ញាក់ផ្អើល។

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ Kimberley បានផ្តល់កិច្ចសម្ភាសន៍ខ្លះៗជាមួយនឹងអ្នកកាសែតទាក់ទងនិងដំណើរកំសាន្តជាមួយគូស្នេហ៍កាលពីពេលថ្មីៗកន្លងទៅនេះ ដោយក្នុងនោះ Kimberley បានបង្ហើបត្រង់ៗថា៖

«បច្ចុប្បន្ននាងនិង Mark បានចូលលុយគ្នាទិញដី និងសង់ផ្ទះមួយកន្លែងនៅក្នុងខេត្តមួយ ប៉ុន្ដែនាងមិនបានថាផ្ទះនោះសង់សម្រាប់អាពាហ៍ពិពាហ៍នាងនោះទេ គ្រាន់តែនាងនិយាយថាបើសង់សម្រាប់អាពាហ៍ពិពាហ៍ នាងនឹងសង់ឲ្យធំជាងហ្នឹង»។

គួរបញ្ជាក់ផងដែរថា តាមប្រភពបានបញ្ជាក់ថា ផ្ទះដែល Kimberley និង Mark ចូលលុយគ្នាសង់នោះ គេគ្រាន់តែសម្រាប់លំហែកាយរបស់ពួកគេតែប៉ុនណោះ នេះពិតជាគួរឲ្យច្រណែនខ្លាំងណាស់៕

អត្ថបទដោយ៖ស៊ីវលី

Loading...
TodaySharing News

FREE
VIEW