ទើបបញ្ចេញសារឈឺចិត្តថ្ងៃមុន ពេលនេះ ពេជ្រ សោភា យកល្ខោនខោលទៅសម្ដែងលើឆាក!

កាលពីពេលថ្មីៗនេះតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ពេជ្រ សោភា បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ក្រោយអ្នកនាងបានផុសរូបភាពមួយសន្លឹករបស់សិល្បៈថៃ​ ដែលមានទម្រង់ដូចល្ខោនខោលខ្មែរ និងភ្ជាប់ជាមួយសារឈឺចិត្តមួយឃ្លារ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមចែករំលែកច្រើនផងដែរ។

ជាក់ស្ដែងស្រាប់តែក្នុងការប្រគុំតន្ត្រីថ្ងៃអ៊ុំទូកទី៣ តារាចម្រៀងស្រីរូបនេះ ក៏បាននាំយកសិល្បៈល្ខោនខាលខ្មែរយើង ទៅសម្ដែងនៅលើឆាកដើម្បីឲ្យមហាជនបានទស្សនា ហើយក៏ទទួលបានការគាំទ្រខ្លាំង និងសរសើរពេញបណ្ដាញសង្គមថែមទៀតផង។

គួរបញ្ជាក់ផងដែរថា​ នេះមិនមែនជាលើកទី១នោះទេ ដែលអ្នកនាង ពេជ្រ សោភា យកសិល្បៈល្ខោនខោលខ្មែរយើងទៅសម្ដែងលើឆាកបែបនេះ ដោយកន្លងមកអ្នកនាងក៏ធ្លាប់បានយកទៅបង្ហាញនៅលើឆាកបែបនេះដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី