ផ្អែមល្ហែមណាស់! ក្រោយទាក់ទងគ្នា ២ ឆ្នាំ ចំណងស្នេហា Luhan និង មិត្ដស្រីនៅតែមានភាពរឹងមាំ

ប្រិយមិត្តដែលជាអ្នកនិយមតាមដានពត៌មានកំសាន្ដប្រហែលជាធ្លាប់បានដឹងរួចមកហើយថា តារាចម្រៀងចិនរូបសង្ហារ Luhan ដែលជាអតីតសមាជិកក្រុម Exo បានប្រកាសអំពីទំនាក់ទំនងស្នេហារបស់លោក និងមិត្តស្រី Guang Xiao Tong កាលពីឆ្នាំ ២០១៧ ក្រោយពីបានសម្ដែងរឿងភាគរួមគ្នាដែលមានចំណងជើងថា «Sweet Combat»។

មកទល់ពេលនេះ អ្នកទាំងពីរបានទាក់ទងគ្នាអស់រយៈពេលប្រមាណជាង ២ ឆ្នាំ មកហើយ ប៉ុន្ដែបើក្រឡេកមកមើលទំនាក់ទំនងរបស់គូស្នេហ៍មួយគូនេះវិញគឺឃើញថានៅតែមានភាពផ្អែមល្ហែម និងរឹងមាំខ្លាំង។ មិនតែប៉ុណ្ណោះកាលពីប៉ុន្មានថ្ងៃមុននេះ ក៏មានអ្នកគាំទ្របានប្រទះឃើញពួកគេទាំងពីរបានណាត់ជួបគ្នាញ៉ាំអាហារពេលល្ងាចយ៉ាងផ្អែមល្ហែមនៅឯភោជនីយដ្ឋានមួយក្នុងប្រទេសជប៉ុនផងដែរ៕

អត្ថបទដោយ៖ ស្រីពេជ្រ​