សមគ្នាណាស់! Aff និង Tor អាយុខុសគ្នាឡើង១០ឆ្នាំជាងតែពេលបណ្ដើរគ្នាលើកនេះនរណាក៏សរសើរដែរ!(មានរូបភាព)

ជាការពិតណាស់ក្រោយពេលដែលតារាសម្ដែងថៃប្រុសលោក Tor Thanapob អ្នកនាង Aff Taksaorn ចាប់ដៃគ្នាសម្ដែងរឿងភាគថ្មីឲ្យស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ១​រួចមក មហាជននិងអ្នកគាំទ្រជាច្រើនកាន់តែចាប់អារម្មណ៍លើអ្នកទាំងពីរ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកទាំងពីរបានដឹកដៃគ្នាទៅចូលរួមកម្មវិធីលើកដំបូង ក្នុងការតុបតែងខ្លួនជាមួយឈុតពណ៍ខ្មៅដូចគ្នាមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ នរណាឃើញក៏សរសើរថាអ្នកទាំងពីរសមគ្នាដែរ ទោះបីជាគ្រប់គ្នាដឹងថា អ្នកទាំងពីរមានវ័យខុសគ្នារហូតដល់ទៅជាង១០ឆ្នាំក៏ពិតមែន។

គួរបញ្ជាក់ផងដែរថា ក្រោយពេលដែល Aff ផ្អាកពីសិល្បៈជិត៨ឆ្នាំមក នាងក៏វិលចូលសិល្បៈវិញ ហើយក៏ចាប់ដៃគ្នាជាមួយនិង Tor សម្ដែងរឿងភាគថ្មីជាមួយគ្នាតែម្ដង៕ តោះ! ចង់ដឹងថាអ្នកទាំងពីរស្អាតនិងសក្ដិសមគ្នាខ្លាំងប៉ុនណា ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី