អីយ៉ាស់! Bella លេចធ្លោខ្លាំងក្នុងពិធីក្រុងពិលីថតរឿងភាគថ្មីរបស់ខ្លួន

8,566

ក្រោយពីស្ថានីយទូរទស្សន៍បុស្ដិ៍លេខ ៣ បានប្រកាសថា តារាស្រីរូបស្រស់ដែលកំពុងមានកេរ្ដិ៍ឈ្មោះបោះសំឡេង Bella Ranee ត្រៀមចាប់គូសម្ដែងជាមួយតារាសម្ដែងប្រុសចំណូលថ្មីរូបសង្ហារ Kongthap Peak ក្នុងរឿងភាគដែលមានចំណងថា «Dare To Love» រឺ «ให้รักพิพากษา» មានប្រិយមិត្តអ្នកគាំទ្រជាច្រើនបានកំពុងតែទន្ទឹងរង់ចាំមើលគូមួយនេះ ពីព្រោះថាថ្វីបើតារាប្រុស ស្រី ទាំងពីរមានអាយុខុសគ្នាច្រើនក៏ពិតមែន ប៉ុន្ដែអ្នកទាំងពីរពិតជាមើលទៅសមគ្នាខ្លាំង។

កាលពីព្រឹកមិញនេះផងដែរ ក្រុមការងាររបស់រឿងភាគថ្មីស្រឡាងបានចាប់ផ្ដើមធ្វើពិធីក្រុងពិលី ដើម្បីជាកិច្ចបើកផ្លូវក្នុងការថតរឿងភាគនេះ។ យ៉ាងណាមិញ គេក៏សង្កេតឃើញតារាស្រីរូបស្រស់ Bella ដែលជាតួឯកស្រីក្នុងរឿងនេះមានភាពលេចធ្លោ និងស្រស់ស្អាតខ្លាំងជាមួយសម្លៀកបំពាក់ឈុតពណ៌ខៀវរបស់នាង។ បើយោងតាមប្រភពពត៌មាន Thaiupdate ក្នុងពិធីនោះមានការចូលរួមពីសំណាក់តារាសម្ដែងដូចជា Pinky Savika, Kongthap Peak  និងតារាសម្ដែងជាច្រើនទៀតផងដែរ។

ចំពោះរឿងភាគមួយនេះវិញ គេរំពឹងថាអាចចាក់ផ្សាយនៅចុងឆ្នាំ ២០២០ ខាងមុខនេះហើយ៕

តោះទៅមើលរូបភាពរបស់តារាស្រីរូបស្រស់នេះបន្ដិចទៅមើល៖

 

 

អត្ថបទដោយ៖ ស្រីពេជ្រ

Loading...