អត់ខ្វល់គេថាស្រលាញ់ភេទដូចគ្នានោះទេ! ម៉ៃយ៉ា សុទ្ធតែហៅគូស្នេហ៍បែបនេះពេញៗមាត់តែម្ដង!(មានវីដេអូ)

52,410

ជាការពិតណាស់ក្រោយពេលដែលតារាសម្ដែងស្រីរូបស្រស់កញ្ញា ម៉ៃយ៉ា បានបង្ហាញមុខគូស្នេហ៍របស់ខ្លួនជាសាធារណៈមក មហាជនគ្រប់គ្នាបានសង្ស័យនាងកំពុងតែស្រលាញ់ភេទដូចគ្នាថែមទៀតផង តែកន្លងមក ម៉ៃយ៉ា ហាក់បីដូចជាមិនខ្វាយខ្វល់នឹងរឿងនេះនោះទេ។

យ៉ាងណាមិញថ្មីៗនេះ ម៉ៃយ៉ា បានធ្វើឲ្យមហាជនជាច្រើនកាន់តែភ្ញាក់ផ្អើលថែមទៀត នៅពេលដែលគ្រប់គ្នាបានទស្សនាវីដេអូមួយ ក្នុងសកម្មភាពគូស្នេហ៍កញ្ញា ម៉ៃយ៉ា Surprise ខួបកំណើតនាង ដោយបានទិញសត្វឆ្កែដ៏ស្រស់ស្អាតមួយជូន​ ក្នុងនោះនាងថែមហៅគូស្នេហ៍ថាប្ដីពេញៗមាត់ទៀតផង។

មិនត្រឹមតែប៉ុនណោះ បើមើលតាមវីដេអូមួយនេះ យើងឃើញថាពេលនេះ ម៉ៃយ៉ា និងគូស្នេហ៍កំពុងតែរួមរស់ក្រោមដំបូលតែមួយជាមួយនិងគ្នាមើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី

Loading...