ព្រះនាងតូច ជេនណា សំណូមពរឲ្យហ្វេនៗគ្រប់គ្នាប្រើភាសាបែបនេះពេលនិយាយជាមួយទ្រង់!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ព្រះនាងតូចនរោត្តម ជេនណា មិនត្រឹមតែជាតារាចម្រៀងវ័យក្មេងដែលមានសម្លេងពិរោះស្រទន់នោះទេ ហើយថែមទាំងមានរូបសម្រស់ស្រស់ស្អាតពីកំណើតគួរឲ្យសរសើរខ្លាំងថែមទៀតផង។

យ៉ាងណាមិញថ្មីៗនេះ ទ្រង់បានឡាយវីដេអូជជែកកម្សាន្តជាមួយនិងហ្វេនដែលតែងតែស្រលាញ់និងគាំទ្រទ្រង់ ដោយក្នុងនោះទ្រង់បានសំណូមពរអោយហ្វេនៗគ្រប់គ្នាឈប់និយាយភាសារាជស័ព្ទជាមួយទ្រង់ទៀតទៅ ព្រោះស្ដាប់ទៅវាវែងឆ្ងាយណាស់។

ក្រោយពេលលឺបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនរបស់ទ្រង់ បាននាំគ្នាបង្ហាញអារម្មណ៍រំភើប និងសរសើរដល់ទឹកចិត្តសណ្ដោសប្រណីរបស់ទ្រង់ចំពោះហ្វេនៗគ្រប់គ្នា៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី