អស្ចារ្យណាស់! មាស​ សុខសោភា មានវត្តមានក្នុងបទចម្រៀងបរទេស ច្រៀងជាមួយ១០ប្រទេសផ្សេងទៀត!(មានវីដេអូ)

ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលឆាប់ៗខាងមុខនេះ តារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា មាស សុខសោភា នឹងត្រៀមខ្លួន បង្ហាញវត្តមានក្នុង កម្មវិធីប្រគំតន្ត្រីដ៏ធំមួយឈ្មោះថា Asean- ROK Commemorative Summit 2019 នៅទីក្រុង Busan​ ប្រទេសកូរ៉េខាងត្បូង។

ក្នុងនោះផងដែរ អ្វីដែលកាន់តែធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនកាន់តែភ្ញាក់ផ្អើលទៀតនោះ គឺម្សិលមិញនេះ តារាចម្រៀងស្រីរូបនេះបានបង្ហោះវីដេអូចម្រៀងមួយដែល ចម្រៀងជាភាសាបរទេស មានចំណងជើងថា « Side By Side» ដោយក្នុងនោះគេឃើញវត្តមានកញ្ញា​នៅក្នុងបទចម្រៀងនោះផងដែរ​ ហើយថែមទាំងច្រៀងជាមួយ១០ប្រទេសផ្សេងៗទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប ព្រោះឃើញថាទឹកដមសម្លេងរបស់កញ្ញា ក្នុងបទជាភាសាបរទេសនោះ ស្ដាប់ទៅពិតជាពិរោះមិនចាញ់តារាចម្រៀងល្បីក្នុងប្រទេសគេនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី