ខួបកំណើត២៣ឆ្នាំ  Bank Thiti បានបង្ហោះរូបវ័យកុមារភាពព្រមជាមួយcaption ធ្វើឱ្យហ្វេនៗទប់សំណើចមិនបាន

សម្រាប់តារាសម្តែងវ័យជំទង់ Bank Thiti បន្ទាប់ពីបានចូលរួមការប្រកួតនៅ 10 FIGHT 10 យកបាន champion ហើយឆក់យកបេះដូងហ្វេនស្រីៗជាមួយនឹងសាច់ដុំ six pack !!! តែបើក្រឡេកមើលទៅរូបគេពីក្មេងវិញ ហ្វេនៗសឹងតែមើលមិនស្គាល់ព្រោះបច្ចុប្បន្នសង្ហារពេក ។

គួរបញ្ជាក់ផងដែរថា សម្រាប់ខួបកំណើតឆ្នាំនេះ Bank បានទៅធ្វើបុណ្យរួមជាមួយក្រុមគ្រួសារនិងហ្វេនៗ ហើយរូបគេបានបញ្ជាក់ទៀតថាបំណងប្រាថ្នារបស់គេផ្ទាល់គឺចង់ឱ្យខ្លួននិងហ្វេនៗជួបគ្នាទៀតនៅជាតិក្រោយៗ ។

ចំណែកទំនាក់ទំនងជាមួយមិត្តស្រីវិញ ថ្មីៗនេះគេមិនសូវបាននិយាយជាមួយមិត្តស្រីទេព្រោះរវល់នឹងការងារពេក ហើយBankបានបញ្ជាក់ទៀតថា “ស្រឡាញ់គ្នាមិនចាំបាច់បង្ហោះតាម social media ឱ្យគេដឹងក៏បាន”  ។

ចំពោះសមត្ថភាពសម្តែងរបស់ Bank Thiti រូបគេបាន surprise ហ្វេនៗយ៉ាងខ្លាំងដោយបានដើរតួជាមនុស្សរោគចិត្តក្នុងរឿងភាគ MY AMBULANCE ដែលទើបតែចាក់បញ្ចាំងភាគបញ្ចប់កាលពីប៉ុន្មានអាទិត្យមុន ៕

អត្ថបទដោយ ៖ Sunstar