តោះ ! ចង់ដឹងទេថា Song Joongki រៀនពូកែកម្រិតណា ? សង្ហារហើយរៀនពូកែទៀត រកឯណាបាន !!!

Song Joongki ជាតារាប្រុសកូរ៉េដែលប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ក្នុងរឿង Descendants of The Sun តែប្រិយមិត្តធ្លាប់ដឹងទេថា Joongki ធ្លាប់ធ្វើជាកីឡាករជិះស្គីហើយបានចូលរួមក្នុងការប្រកួតថ្នាក់ជាតិចំនួន៣លើកទៀតផង តែក្រោយពីរងរបួសរូបគេក៏សម្រេចចិត្តត្រឡប់មកយកចិត្តទុកដាក់លើការសិក្សារៀនសូត្រវិញ  ។

ក្រោយប្រឡងបានពិន្ទុ ៣៨០/៤០០ Song Joong Ki បានជ្រើសរើសទៅសិក្សានៅសាកលវិទ្យាល័យ Sungkyunkwan ដែលជាសាកលវិទ្យាល័យជាប់លំដាប់ថ្នាក់ទី៣នៅទូទាំងប្រទេសកូរ៉េខាងត្បូង ។ គួរបញ្ជាក់ផងដែរថា Joongki បានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យនេះ ។

អត្ថបទដោយ ៖ Sunstar
ប្រភព ៖ Sudsapda.com