តិចកូនភ្លោះទៅ! មហាជនកំពុងតែសង្ស័យកូនក្នុងផ្ទៃ Janie ជាកូនភ្លោះក្រោយឃើញនាងបង្ហោះរូបបែបនេះ!(មានរូបភាព)

33,492

ជាការពិតណាស់ ទោះបីជាបច្ចុប្បន្ននេះ តារាសម្ដែងស្រីល្បីឈ្មោះ Janie កំពុងតែពរពោះកូននៅក្នុងផ្ទៃក៏ពិតមែន តែមកទល់នឹងពេលនេះ នាងនៅតែមិនទាន់ប្រាប់មហាជនអំពីភេទកូននៅក្នុងផ្ទៃរបស់ខ្លួននោះទេ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ នាងកាន់តែធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ខ្លាំងទៀត នៅពេលដែលគ្រប់គ្នាបានឃើញនាងបង្ហោះរូបភាព តុក្ដតាប្រុសមួយស្រីមួយក្នុងបណ្ដាញសង្គមរបស់ខ្លួន ដែលនាងត្រៀមសម្រាប់កូននៅពេលកើតមក។

ក្រោយពេលឃើញរូបភាពនេះហើយ មហាជនជាច្រើនបាននាំគ្នាសង្ស័យថា តារាស្រីរូបនេះអាចនឹងមានកូនភ្លោះប្រុស-ស្រី ឬក៏នាងចង់ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនៅថ្ងៃសម្រាល៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី

Loading...