អីយ៉ា! ចូលកម្មវិធីលើកនេះ Chompoo និង Patricia ស្និតស្នាលគ្នាខ្លាំងណាស់ ក្នុងនាមជាសាច់ថ្លៃ!(មានរូបភាព)

10,692

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា​ ចាប់តាំងពីពេលដែលតារាសម្ដែងថៃស្រី Patricia​ ​Good​ មានទំនាក់ទំនងស្នេហាជាមួយនិងលោក ​Note​ ​Vises​ ដែលត្រូវជាប្អូនថ្លៃតារាស្រីល្បីឈ្មោះ ​​Chompoo​ ​Araya មក ស្នេហារបស់អ្នកទាំងពីរកាន់តែផ្អែមល្ហែមខ្លាំងឡើងៗ។

ជាក់ស្ដែងស្រាប់តែកាលពីពេលថ្មីៗនេះ Patricia​​ និង Chompoo បានទៅចូលរួមកម្មវិធីមួយជាមួយនិងគ្នា ហើយថែមទាំងបានថតរូបជាមួយគ្នាបង្ហាញភាពស្និតស្នាល ធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលថែមទៀតផង។

ក្រោយពេលឃើញបែបនេះ អ្នកគាំទ្រជាច្រើនបាននាំគ្នាគិតថា ថ្វីត្បិតតែ Patricia និងលោក Note​ ​Vises​ មិនទាន់ក្លាយជាប្ដីប្រពន្ធនិងគ្នាក៏ដោយ តែនាងបានស្និតស្នាលជាមួយអ្នកនាង Chompoo ដែលជាសាច់ថ្លៃហើយបាត់ទៅហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី

Loading...