ចង់ឱ្យមានគូនឹងគេ! តារាចិនទាំង៣ដួងដែលហ្វេនៗចង់ឱ្យមានគូព្រោះនៅ single យូរពេក

3,353

1. Hu Ge
តួឯកប្រុសក្នុងរឿងនិស្ស័យស្នេហ៏ដាវទេពនេះមានអាយុ៣៧ឆ្នាំ ទោះបីជាមានពាក្យចរចាមអារាមថាលោកមានទំនាក់ទំនងជាមួយស្រីៗជាច្រើនក្តី តែតាមពិតទៅលោកទើបតែមានសង្សារ២រូបទេ ។ លោកបានបែកគ្នាជាមួយសង្សារចាស់តាំងពីឆ្នាំ២០១៦មកម្លេះ ហើយបច្ចុប្បន្នលោកពុំទាន់មានអ្នកថ្មីទេ ។

2. Peng Yuyan
តារាប្រុសសញ្ជាតិតៃវ៉ាន់រូបនេះមានជីវភាពលំបាកតាំងពីក្មេងៗមកម្លេះ បន្ទាប់ពីបានចូលក្នុងរង្វង់សិល្បៈទើបលោកទទួលបានការទទួលស្គាល់ពីមហាជនហើយមានជីវភាពប្រសើរឡើង ។ ពេលទំនេរពីអាជីពសម្តែង លោកតែងនាំម៉ាក់របស់លោកទៅដើរលេងប្រទេសក្រៅ ទើបមិនមានពេលទៅយកសង្សារសោះ ។

3. Jerry Yan
តួឯកប្រុស F4 រូបនេះមានអាយុ៤២ឆ្នាំ លោកមានសង្សារតែម្នាក់តែប៉ុណ្ណោះតាំងពីចូលសិល្បៈមក តែគួរឱ្យស្តាយអ្នកទាំង២ត្រូវបែកគ្នាក្រោយមានទំនាក់ទំនងអស់រយៈពេល១៦ឆ្នាំ ។ ចំណែកខាងស្រីវិញបានរៀបការជាមួយតារាចម្រៀងជប៉ុនកាលពីពាក់កណ្តាលឆ្នាំ២០១៩កន្លងទៅ ធ្វើឱ្យហ្វេនៗដែលគាំទ្រគូនេះអស់សង្ឃឹមតែម្តង ៕

អត្ថបទដោយ ៖ Sunstar

Loading...