អីយ៉ាស់៣គូព្រមគ្នាតែម្តង ! Mew-Ice-Natalie កូនក្រមុំទាំង៣នាំគ្នាជប់លៀងលើកប៉ាលមុនចូលរោងការ

បរិយាកាសដ៏សែនរ៉ូមេនទិកនៅលើកប៉ាលរួមជាមួយគូស្នេហ៍៣គូដែលនឹងចូលរោងការក្នុងពេលឆាប់ៗនេះ ធ្វើឱ្យមហាជននាំគ្នាច្រណែនកូនក្រមុំទាំង៣ ចង់រកគូស្រករនឹងគេដែរ។

Natalie ត្រូវបានសង្សារសុំរៀបការនៅលើកប៉ាលនេះតែម្តង ចំណែកMewវិញនឹងរៀបចំពិធីមង្គលការនៅដើមឆ្នាំ២០២០ ហើយគូនេះនឹងអញ្ជើញភ្ញៀវទៅចូលរួមរហូតដល់១០០០នាក់ឯណោះ។

គួរបញ្ជាក់ឱ្យដឹងផងដែរថា កញ្ញាIce និងសង្សារពុំទាន់ប្រកាសថានឹងរៀបការនៅពេលណាទេ តែស្របពេលដែល best-friendទាំង២នាក់របស់នាងធ្វើពិធីជប់លៀងនេះ នាងក៏ចូលរួមសប្បាយជាមួយគ្នាតែម្តងទៅ​ ៕

អត្ថបទដោយ ៖ Sunstar