ជាការពិតណាស់ រឿងភាគថៃនៅតែបន្ដផលិតជាបន្ដបន្ទាប់ ដើម្បីបំរើនូវចំណីអារម្មណ៍ដល់ទស្សនិកជន យ៉ាងណាមិញ មានគូសម្ដែងជាច្រើនមានឱកាសបានសម្ដែងរួមគ្នាជាញឹកញាប់ ក៏ប៉ុន្ដែក៏មានតារាសម្ដែងប្រុស-ស្រីល្បី ៤ គូដែលស្ថិតនៅក្រោមទ្រនំតែមួយមិនធ្លាប់មានឱកាសបានចាប់ដៃគ្នាសម្ដែងរឿងភាគទាល់តែសោះ។
តោះទៅមើលថាជាគូណាខ្លះ៖
១-Nadech Kugimiya និង Bella Ranee
ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយថា តារាប្រុសថ្ពាល់ខួច Nadech និងតារាស្រីរាងតូចច្រលឹង Bella សុទ្ធតែជាតារាសម្ដែងដែលមានទេពកោលស្យ និងកេរ្ដិ៍ឈ្មោះល្បីល្បាញ ដែលស្ថិតនៅក្រោមស្ថានីយ៍ទូរទស្សន៍បុស្ដិ៍លេខ ៣ ប៉ុន្ដែអ្វីដែលគួរឲ្យសោកស្ដាយនោះ គឺតារាដ៏ឆ្នើមទាំងពីរនេះមិនទាន់មានឱកាសបានសម្ដែងរឿងភាគជាមួយគ្នានោះទេ។
២-Toey Pongsakorn និង Mew Nittha
ជាតារាដែលស្ថិតនៅក្រោមទ្រនំតែមួយ ពោលគឺស្ថានីយទូរទស្សន៍បុស្ដិ៍លេខ ៣ តារាសម្ដែងប្រុស-ស្រី ដែលមានទេពកោសល្យមួយគូនេះក៏មិនដែលមានឱកាសបានចាប់ដៃសហការគ្នាសម្ដែងរឿងភាគរួមគ្នាដែរ ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រពិតជាចង់ឃើញ Toey និង Mew សម្ដែងរួមគ្នា។
៣ Yaya urassaya និង Pope Thanawat
សុទ្ធតែជាតារាជួរមុខប្រចាំស្ថានីយទូរទស្សន៍បុស្ដិ៍លេខ ៣ Yaya និង Pope សុទ្ធតែមានរឿងភាគសម្ដែងជាហូរហែរ ប៉ុន្ដែទាស់ត្រង់ថាពួកគេទាំងពីរមិនដែលបានចាប់គូគ្នាសម្ដែងក្នុងរឿងភាគតែមួយសោះ។
៤ Kimmy Kimberly និង Great Warintorn
ចំណែកឯ តារាសម្ដែងស្រីរូបស្រស់ Kimberly និងតារាសម្ដែងប្រុសរូបសង្ហារ Great ថ្វីត្បិតតែពួកគេមានឱកាសសម្ដែងក្នុងរឿងភាគច្រើន ប៉ុន្ដែពួកគេមិនទាន់មានឱកាសបានសម្ដែងរឿងរួមគ្នានោះទេ៕
អត្ថបទដោយ៖ ស្រីពេជ្រ