រំភើបណាស់! លើកទី១ សុីន យូប៊ីន ប៉ះគ្នាជាមួយតារាថៃ Yaya Urassaya ស្និតស្នាលគ្នាណាស់!(មានរូបភាព)

ជាការពិតណាស់ ​បច្ចុប្បន្ននេះតារាសម្ដែងស្រីសំបូរប្រជាប្រិយភាពកញ្ញា ស៊ីន យូប៊ីន មិនត្រឹមតែមានហាងឆេងថតខ្សែភាពយន្តនៅក្នុងប្រទេសនោះទេ សូម្បីតែក្រៅប្រទេសក៏មានវត្តមាននាងជាច្រើនផងដែរ ពិសេសនោះគឺប្រទេសថៃ នាងតែងតែបង្ហាញវត្តមាននៅក្នុងកម្មវិធីជាច្រើនទៀតផង។

ជាក់ស្ដែងស្រាប់តែកាលពីពេលថ្មីៗនេះ នាងបានធ្វើឲ្យមហាាជនជាច្រើនភ្ញាក់ផ្អើល នៅពេលដែលនាងទៅចូលរួមកម្មវិធីមួយ និងបានជួបតារាសម្ដែងថៃស្រីល្បីឈ្មោះ Yaya Urassaya និងបានបង្ហាញភាពរាក់ទាញដោយថតរូបជាមួយនិងគ្នាយ៉ាងស្និតស្នាលថែមទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាសរសើរដល់កញ្ញា សុីន យូប៊ីន ពិតជាមានភាពរុះរាយរាក់ទាក់ខ្លាំងណាស់ ពេលជួបតារាៗនៅក្រៅបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី