អីយ៉ា! ខួបអាពាហ៍ពិពាហ៍គម្រប់២ឆ្នាំ សុគន្ធ និសា បង្ហាញភាពផ្អែមល្ហែមជាមួយស្វាមីគួរឲ្យច្រណែន!(មានរូបភាព)

697

ពិតជាលឿនខ្លាំងណាស់ ធ្មិចបើកៗកន្លងទៅ២ឆ្នាំហើយ ដែលតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង សុគន្ធ និសា បានចាប់ដៃជាមួយនិងស្វាមីដើម្បីកសាងគ្រួសារ។

ក្នុងនោះផងដែរ នៅថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់២ឆ្នាំនេះ គេបានឃើញអ្នកនាង បង្ហោះរូបភាពមួយសន្លឹកនៅក្នុងបណ្ដាញសង្គម អីុនស្ដារក្រាមរបស់ខ្លួន ក្នុងសកម្មភាពអង្គុយញាំអាហារជាមួយនិងស្វាមីនៅកន្លែងមួយ មើលទៅពិតជារ៉ូមែនទិចខ្លាំងណាស់​ មិនត្រឹមតែប៉ុនណោះអ្នកនាង បានទទួលបាច់ផ្កាកូលាបដ៏ស្រស់ស្អាតពីស្វាមីថែមទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប និងសរសើរដ៏អ្នកនាង​ សុគន្ធ និសា និងស្វាមី ថ្វីត្បិតតែខួបអាពាហ៍ពិពាហ៍ រៀបចំឡើងរាងសាមញ្ញបន្ដិចមែន តែមើលទៅអ្នកទាំងពីរពិតជាមានសេចក្ដីសុខខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី

Loading...