ឡូយណាស់! Rita Sririta ថត Pre-Wedding សុទ្ធតែនៅបារីស

ប្រសិនបើគ្មានអ្វីប្រែប្រួលនោះទេ តារា​សម្ដែង​ថៃកូនកាត់​នាង​ ​Rita​ ​Sririta​ នឹង​ត្រៀម​ដឹកដៃ​គូស្នេហ៍​សំណព្វចិត្ត​គឺ​លោក​ ​Korn​ ​Narongdej​ ចូលរោងការនៅ​ថ្ងៃទី​ ​២៩​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២០២០​ ​ខាងមុខនេះហើយ​ ​។​

យ៉ាងណាមិញ កាលពីថ្មីៗ នេះ តារាស្រីរូបស្រស់កូនកាត់រូបនេះ បានបង្ហោះនូវរូបភាព Pre-Wedding ដ៏ផ្អែមល្ហែមជាច្រើនសន្លឹកជាមួយនឹងអនាគតស្វាមីរបស់នាងនៅឯទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងរូបភាពដែលតារាស្រីរូបនេះបង្ហោះបានបង្ហាញឲ្យឃើញពីភាពផ្អែមល្ហែមរបស់នាង និងស្វាមីដោយការថើបគ្នាបែបអ៊ឺរុប ដែលធ្វើឲ្យអ្នកគាំទ្ររបស់នាងទាំងសប្បាយរំភើបជំនួស និងច្រណែនតែម្ដង៕

តោះទៅមើលរូបភាពបន្ដិចទៅមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ