មើលទៅចាស់ទុំ! តែតួឯកប្រុសក្នុងរឿង «គ្រប់យ៉ាងដើម្បីអូន» អាយុមិនទាន់ដល់ 20 ឆ្នាំនោះទេ

ប្រិយមិត្តមួយចំនួនប្រហែលជាបានទៅទស្សនាខ្សែភាពយន្ដដែលមានចំណងជើងថា «គ្រប់យ៉ាងដើម្បីអូន» រឺ «Better Day»  នៅតាមបណ្ដារោងកុននានារួចមកហើយ ប៉ុន្ដែប្រិយមិត្ដមានឆ្ងល់អត់ថា តួឯកប្រុសរឿងនេះមានវ័យប៉ុន្មានទៅ បើរូបគេពូកែសម្ដែងដល់ម្លឹង រហូតដល់ធ្វើឲ្យអ្នកគាំទ្រជាច្រើនស្រក់ទឹកភ្នែកមិនដឹងខ្លួន ហើយក្នុងខ្សែភាពយន្ដនេះមើលទៅគេពិតជាមនុស្សចាស់ទុំ និងដឹងក្ដីយ៉ាងនេះ។

យ៉ាងណាមិញ តួឯកប្រុសក្នុងខ្សែភាពយន្ដដែលមានចំណងជើងថា «គ្រប់យ៉ាងដើម្បីអូន» » រឺ «Better Day»   នេះជាសមាជិកក្រុមចម្រៀងរបស់ចិនដ៏ល្បី TFBoys ដែលរូបគេមានឈ្មោះថា Jackson Yee។

គួរបញ្ជាក់ផងដែរថា ឆ្នាំនេះតារាចម្រៀង និងតារាសម្ដែងរូបសង្ហារដែលមានទេពកោសល្យរូបនេះមានអាយុទើបតែ ១៩ ឆ្នាំនោះទេ ប៉ុន្ដែថ្វីដៃសម្ដែងរបស់តារាប្រុសរូបនេះមិនចាញ់រៀមច្បងជំនាន់មុននោះទេ៕

អត្ថបទដោ៖ ស្រីពេជ្រ​